ទាញយក openSUSE 12.1 ប្ដូរទៅជា កំណែអភិវឌ្ឍន៍
ឧបករណ៍ផ្ទុកដំឡើង
មានបណ្ដុំកម្មវិធីជាច្រើនសម្រាប់ប្រើលើកុំព្យូទ័រធម្មតា ឬម៉ាស៊ីនបម្រើ ។
សមស្របសម្រាប់ដំឡើង ឬសម្រាប់ការធ្វើឲ្យប្រសើរឡើង ។
A GNOME desktop you can run from CD or from USB stick.
Can be installed as is (no upgrade).
A KDE desktop you can run from CD or from USB stick.
Can be installed as is (no upgrade).
ទាញយកប្រព័ន្ធដំឡើង និងកញ្ចប់ទាំងអស់ពីឃ្លាំងលើបណ្ដាញ ។
សមស្របសម្រាប់ដំឡើង ឬធ្វើឲ្យប្រសើរឡើង ។
យកការចែកចាយពិសេសដែលបានស្ថាបនាលើអូផឹនស៊ូស៊ី ។
មើលការចម្លងតាមនៅលើវិគី
ជ្រើសឧបករណ៍ផ្ទុកដំឡើងដោយចុចលើវា និងចុចប៊ូតុងទាញយក ដើម្បីចាប់ផ្ដើមការទាញយក ។ ជាជម្រើស ជ្រើសប្រភេទកុំព្យូទ័រ ឬវិធីសាស្ត្រទាញយកជាជម្រើស ។
ត្រូវការជំនួយ ?
ព៌ត៌មានបន្ថែមអំពីការទាញយកអូផឹនស៊ូស៊ីអាចរកបានពី ជំនួយទាញយក និង ទំព័រដំឡើងតាមបណ្ដាញ នៅក្នុង ឯកសារវីគី ។ សៀវភៅអ្នកប្រើអាចរកបានពី doc.opensuse.org ឧទាហរណ៍ ចាប់ផ្ដើមមគ្គុទ្ទេសក៍ផ្លូវការ ។
Verify your download before use
កម្មវិធីជាច្រើនអាចផ្ទៀងផ្ទាត់ឆេកសាំនៃការទាញយករបស់អ្នកបាន ។ ការផ្ទៀងផ្ទាត់នូវអ្វីដែលអ្នកទាញយក គឺពិតជាមានសារសំខាន់ ពីព្រោះនៅពេលដែលវាផ្ទៀងផ្ទាត់ អ្នកនឹងទទួលបានឯកសារ ISO ពិតប្រាកដដែលអ្នកចង់ទាញយក មិនមែនទទួលបានកំណែដែលខូចនោះទេ ។ អ្នកអាចផ្ទៀងផ្ទាត់ឯកសារនៅក្នុងពេលកំពុងដំណើរការទាញយកបាន ។ ឧទាហរណ៍ ឆេកសាំ (SHA256) នឹងត្រូវបានប្រើដោយស្វ័យប្រវត្តិ ប្រសិនបើ អ្នកជ្រើសយក Metalink នៅក្នុងវាលខាងលើ ហើយប្រើកម្មវិធីបន្ថែម DownThemAll! នៅក្នុង Firefox ។ យើងបានផ្ដល់ឆេកសាំបីខុសៗគ្នា ៖
- ហត្ថលេខា gpg ផ្ដល់នូវសុវត្ថិភាពបំផុត ព្រោះអ្នកអាចផ្ទៀងផ្ទាត់ថាអ្នកណាបានចុះហត្ថលេខាលើវា ។ វាគួរតែជា 4E98 E675 19D9 8DC7 362A 5990 E3A5 C360 307E 3D54 ។
- md5 checksum នៅតែជាឆេកសាំដែលត្រូវបានប្រើប្រាស់ទូទៅដដែល ។ កម្មវិធីដុត ISO ជាច្រើនបង្ហាញវានៅខាងស្ដាំ មុននឹងដុត ។
- sha1 checksum ត្រូវបានដឹងបន្តិចបន្តួច ប៉ុន្តែឆេកសាំមានសុវត្ថិភាពជាង md5 ។
ទាញយកផ្នែកបន្ថែម (ជម្រើស)
-
ភាសាបន្ថែម (៣២ ប៊ីត)
(gpg |
md5 |
sha1)
-
ភាសាបន្ថែម (៦៤ ប៊ីត)
(gpg |
md5 |
sha1)
-
ភាសាបន្ថែម
(gpg |
md5 |
sha1)
ស៊ីឌីបន្តផ្ទាល់នេះមានតែភាសាបួនប៉ុណ្ណោះ (អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងអ៊ីតាលី) ។ ប្រសិនបើអ្នកចង់ឲ្យមានការគាំទ្រសម្រាប់ភាសាផ្សេងទៀត អ្នកចាំបាច់ត្រូវតែទាញវាយកពីអ៊ីនធឺណិតក្នុងអំឡុងពេលដំឡើង ឬពេលណាមួយបន្ទាប់នោះ ។ ប្រសិនបើ អ្នកចូលដំណើរការអ៊ីនធឺណិតយ៉ាងងាយស្រួល ឬប្រសិនបើអ្នកប្រើឌីវីឌីដែលមានគ្រប់ភាសា អ្នកមិនចាំបាច់ប្រើស៊ីឌីនេះទេ ។
-
ស៊ីឌី NonOSS
(gpg |
md5 |
sha1)
ស៊ីឌីនេះមានកម្មវិធីដែលចែកចាយដោយសេរី ដោយស្ថិតនៅក្រោមអាជ្ញាប័ណ្ណមានកម្មសិទ្ធិ ប៉ុន្តែមិនអនុញ្ញាតឲ្យរួមបញ្ចូលទៅក្នុងមេឌៀដំឡើងចម្បងជាមួយនឹងកម្មវិធីប្រភពកូដចំហដែលឥតគិតថ្លៃនោះទេ ។ គ្រប់កម្មវិធីដែលនៅក្នុងស៊ីឌីនេះ អាចនឹងត្រូវបានទាញយកពីឃ្លាំងរបស់ NON-OSS ។
របៀបបន្ត
- បន្ទាប់ពីបានទាញយករូបភាព ISO ដោយជោគជ័យហើយ ដុតរូបភាពដោយប្រើកម្មវិធីដុតស៊ីឌី ឬឌីវីឌី ដែលអ្នកពេញចិត្ត ។ សូម កុំ ដុតស៊ីឌី/ឌីវីឌីទិន្នន័យឲ្យសោះ ប៉ុន្តែយកល្អគួរតែជ្រើស ជម្រើសដុតរូបភាព ISO ។
ព័ត៌មានបន្ថែមអំពីការដុតឯកសារ ISO ទៅក្នុងស៊ីឌី/ឌីវីឌី
ព័ត៌មានបន្ថែមអំពីការបង្កើត ឧបករណ៍ផ្ទុក USB ដែលអាចចាប់ផ្ដើមបាន - ចាប់ផ្ដើមពីឌីវីឌី ឬស៊ីឌី ។ ក្នុងករណីដែលកុំព្យូទ័ររបស់អ្នកមិនចាប់ផ្ដើមដោយស្វ័យប្រវត្តិពីស៊ីឌី/ឌីវីឌី បើកការរៀបចំ BIOS ដើម្បីអនុញ្ញាតឲ្យចាប់ផ្ដើមពីស៊ីឌី ឬឌីវីឌី ។



